ជួយស៊ែរម្នាក់មួយផង! កន្ទេលកក់របស់ខ្មែរ មានភាពស្រស់ស្អាត ដែលមានត្បាញស្ទើគ្រប់ខេត្ត (មានវីដេអូ)

កន្ទេលកក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅស្រុកខ្មែរតាំងពីបុរាណមកម្ល៉េះ ដូច្នេះហើយការត្បាញកន្ទេលកក់ដើម្បីលក់ដូរមានសឹងស្ទើគ្រប់ខេត្តក្នុងប្រទេសកម្ពុជា។

ក្នុងខេត្តបន្ទាយមានជ័យអ្នកស្រី រ៉ម ឡាយ ជាអ្នកត្បាញកន្ទេលកក់ដើម្បីលក់ជាង៣០ឆ្នាំមកហើយ កាលពីមុនដើម្បីត្បាញកន្ទេលកក់អ្នកស្រីត្រូវជិះកង់ទៅស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ ទៅកាត់ដើមកក់ដល់ស្ពានអូតាគីក្នុងខេត្តបាត់ដំបងឯនោះ!

តែចាប់តាំងពីឆ្នាំ១៩៩០មក អ្នកស្រីបានចាប់ផ្តើមដាំកក់ដោយខ្លួនឯងវិញ សព្វថ្ងៃអ្នកស្រីនិងប្អូនស្រីដាំកក់ក្នុងផ្ទៃដីទំហំជិតមួយរ៉ៃ មានចម្ងាយជិតមួយគីឡូម៉ែត្រពីផ្ទះ។

ការដាំដុះនេះពិបាកដូចជាការដាំស្រូវដែរ អ្នកស្រីបានឲ្យដឹងថា៖ ទោះបីជាការដាំកក់វាពិបាកបន្តិចមែន តែពេលដែលបានប្រមូលផលមកហើយ ការត្បាញកន្ទេលជាការងារស្រណុក ដោយនៅតែក្រោមផ្ទះ ហើយអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានដោយមិនចាំបាច់ធ្វើចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេស ប្រសិនបើខំប្រឹងប្រែងអ្នកស្រីអាចត្បាញ់កន្ទេលបាន២ក្នុងមួយថ្ងៃ ដោយកន្ទេល១អ្នកស្រិអាចលក់បាន ៤ម៉ឺនរៀល។

បើតាមស្រ្តីវ័យ៤៨ឆ្នាំរូបនេះ ដ៏រាបណាអ្នកស្រីនៅមានកំលាំង អ្នកស្រីនៅតែបន្តត្បាញកន្ទេលកក់នេះតទៅទៀត បើទោះអ្នកភូមិដែលធ្លាប់តែត្បាញកន្ទេលកក់បានបោះបង់មុខរបបរនេះតែទាំងអស់ក៏ដោយ៕


ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាមក៏ជាតំបន់ផលិតកន្ទេលក្រហម ដែលមានប្រពៃណីពីដូនតាមក។ កន្ទេលក្រហម ជាកន្ទេលដែលទទួលទានដំណេកទៅមានភាពត្រជាក់ខ្នងមិនក្តៅដូចកន្ទេលនីឡុងទេ និងមានពណ៍ស្រស់ស្អាត។ សូមជួយគាំទ្រ ទិញផលិតខ្មែរ មានន័យថា បង្កើនប្រាក់ចំណូលដល់អ្នកភូមិ កាត់បន្ថយចំណាកស្រុក។

លេខទូរសព្ទទំនាក់ទំនងៈ ០៧០ ៦៩៩៣២៣ , ០៩៧ ៨២១៩ ៨៩០, ០១៦ ៨២០ ២៩៤ ។ សូមអរគុណ។

សួមអរគុណប្រភពវីដេអូពី៖ ផ្លូវទៅស្រុក