សហគ្រិនស្រ្តីកម្ពុជាជាច្រើនរូបបានបញ្ចប់ការសិក្សាជាមួយនឹងជំនាញថ្មីក្នុងការធ្វើអាជីវកម្ម – Kalib9 អត្ថបទ PR | Pelklas

សហគ្រិនស្រ្តីកម្ពុជាជាច្រើនរូបបានបញ្ចប់ការសិក្សាជាមួយនឹងជំនាញថ្មីក្នុងការធ្វើអាជីវកម្ម

ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២៖ ស្រ្តីកម្ពុជាចំនួន ៣៥០ នាក់បានបញ្ចប់ការសិក្សាពីគម្រោង ‘ពង្រឹងបណ្តាញអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម’ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយ USAID តាមរយៈគម្រោងនារីសកម្ម និងអនុវត្តដោយសហគ្រាសសង្គម សុី អុិនវេសមិន។ គម្រោងនេះបានជួយទៅដល់សហគ្រិនស្រ្តីវ័យក្មេងដែលរស់នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពត និងបាត់ដំបងដើម្បីមានលទ្ធភាពក្នុងការអភិវឌ្ឍអាជីវកម្មខ្នាតតូចបំផុតរបស់ពួកគាត់។

“ពួកយើងមានមោទនភាពដែលបានផ្តល់ការគាំទ្រដល់សហគ្រិនស្រ្តីវ័យក្មេងជាច្រើននាក់តាមរយៈគម្រោង នារីសកម្មរបស់ពួកយើង និងសុី អុិនវេសមិន” សម្រង់សំដី លោកស្រី រ៉េបេកា ប្លេក

នាយិកាបេសកកម្មស្តីទីរបស់ទីភ្នាក់ងារជំនួយអាមេរិកប្រចាំប្រទេសកម្ពុជា។“សហគ្រិនស្រ្តីដើរតួនាទីសំខាន់ក្នុងការពង្រឹងជីវភាពរបស់ប្រជាពលរដ្ឋនិងនយោបាយរបស់សង្គមប្រជាធិបតេយ្យដោយមិនត្រឹមតែតាមរយៈកា របង្កើតនិងពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងការធ្វើការរួមគ្នាជាមួយសមាគមន៍អាជីវកម្មនានា ក្នុងការបង្កើតឲ្យមានផលជះទៅការគោលនយោបាយផងដែរ។”

អ្នកចូលរួមប្រមាណ ១៦០ នាក់ក្នុងនោះរួមមានសហគ្រិនស្រ្តី អ្នកតំណាងពីអង្គការដៃគូ អ្នកតំណាងក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានចូលរួមនៅក្នុងកម្មវិធីបញ្ចប់វគ្គសិក្សានេះ។ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចកានារី និង លោកស្រី រ៉េបេកា ប្លេក

បានផ្តល់កិត្តិយសក្នុងការផ្តល់សញ្ញាប័ត្រតំណាងទៅកាន់សហគ្រិនដែ លបានបញ្ចប់វគ្គ។

កម្មវិធី‘ពង្រឹងបណ្តាញអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម’ សម្រាប់សហគ្រិនស្រ្តីវ័យក្មេងគឺជាគម្រោងរយៈពេល ៣ ឆ្នាំដែលអនុវត្តដោយសហគ្រាសសង្គម សុី​ អុិនវេសមិន ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងនារីសកម្ម របស់អង្គការផេកកម្ពុជា។ សុី អុិនវេសមិនបានផ្តល់វគ្គបណ្តុះបណ្តាល អាជីវកម្មថ្នាក់មូលដ្ឋានចំនួន 6 វគ្គគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់មូលដ្ឋានចំនួន ១០ និងផ្តល់ជំនួយក្រោមគម្រោង កញ្ចប់ថវិកាខ្នាតតូចទៅកាន់សហគ្រិនស្រ្តី ២ ក្រុម។ តាមរយៈការផ្តល់ជូនទាំងនោះក៏មានរួមបញ្ចូល វីដេអូស៊េរី និងកម្មវិធី​បណ្តាញសហគ្រិនស្រ្តីដែល បង្កើនឲ្យមានឱកាសជាច្រើន បូករួមទាំងការណែនាំ និងហ្វឹកហាត់ផ្សេង ទៀតសម្រាប់សហគ្រិនស្រ្តី។

“សហគ្រិនស្រ្តីវ័យក្មេងដែលបានចូលរួមក្នុងគម្រោងនេះបានបង្កើនទំនុកចិត្តរបស់ខ្លួនក៏ដូចជាម្ចាស់ការលើអាជីវកម្មរបស់គាត់ទាំងមូលដែលពេលនោះអាចជាគ្រាលំបាកបំផុតដោយសារបញ្ហាកូវីដ១៩” តាមប្រសាសន៍របស់ កញ្ញា Keisha Gani នាយិកាស្តីទី និងប្រធានផ្នែកប្រតិបត្តិប្រចាំ សុី អុិនវេសមិន។ “វគ្គបណ្តុះបណ្តាល កម្មវិធីបង្កើតបណ្ តាញនិងឧបករណ៍ជំនួយនានាដែលបានផ្តល់ជូនតាមរយៈគម្រោងនេះ មិនត្រឹមតែជួយពង្រឹងសហគមន័សហគ្រិនស្រ្តីដែលខំប្រឹងក្នុងការពង្រីកអាជីវកម្មតែម្យ៉ាងនោះទេ តែក៏ជាផ្នែកក្នុងការជំរុញឲ្យមានផលជះវិជ្ជមានទៅកាន់សង្គម សេដ្ឋកិច្ច និងបរិស្ថានផងដែរ។”

Screen Shot 2022 09 19 At 1.31.31 PM

Screen Shot 2022 09 19 At 1.31.42 PM

Screen Shot 2022 09 19 At 1.32.07 PM

Screen Shot 2022 09 19 At 1.32.55 PM

Screen Shot 2022 09 19 At 1.33.25 PM