តើអនាគត អ្នកនឹងក្លាយជាឪពុកម្ដាយបែបណា? តោះទៅជ្រើសរូបមួយ ដើម្បីដឹងពីភាពជាឪពុកម្ដាយនាពេលខាងមុខរបស់អ្នក – Kalib9 យល់ដឹង | Pelklas

តើអនាគត អ្នកនឹងក្លាយជាឪពុកម្ដាយបែបណា? តោះទៅជ្រើសរូបមួយ ដើម្បីដឹងពីភាពជាឪពុកម្ដាយនាពេលខាងមុខរបស់អ្នក

១. ជ្រើសរើសរូបទី១ នោះមានន័យថា អ្នកជាមនុស្សរឹងមាំ និងក្លាហាន ដូច្នេះ អ្នកជាឪពុកម្ដាយដែលអាចការពារកូនៗបានគ្រប់បេល គ្រប់បញ្ហា ហើយអ្នកតែងតែទទួលរងនូវរឿងគ្រប់យ៉ាង ធ្វើបែបណាឱ្យតែកូនៗផុតពីការលំបាក។ អ្នកគឺជា ម៉ាក់ប៉ាដ៏អស្ចារ្យ ដែលអាចឱ្យកូនៗគោរព ស្រឡាញ់ និងយកគំរូតាមបាន។ ភាពជាឪពុកម្ដាយ ក្នុងការចិិញ្ចឹមកូនរបស់អ្នក នឹងធ្វើឱ្យកូនៗក្លាយជាមនុស្សរឹងមាំ ក្លាហានដូចអ្នកអ៊ីចឹង។

4

២. ជ្រើសរើសរូបទី២ នោះមានន័យថា អ្នកជាឪពុកម្ដាយពោរពេញទៅដោយភាព សុទិដ្ឋិនិយម ជីវិតរីករាយសប្បាយគ្រប់ពេល។ អ្នកតែងតែផ្ដល់ឱ្យកូនៗនូវពេលវេលាសម្រាក លំហែកម្សាន្តបានច្រើន ព្រោះអ្នកចង់ឱ្យកូនមានតែភាពរីករាយ ចៀសពីការតានតឹងទាំងឡាយ។ លើសពីនេះ អ្នកតែងតែផ្ដល់នូវសិទ្ធសេរីភាពដល់កូនក្នុងការរស់នៅ និងសម្រេចចិត្ត ទៅតាមអ្វីដែលគេចង់ អ្វីដែលគេស្រឡាញ់។ ដូច្នេះហើយ កូនៗរបស់អ្នក ចេះគ្រប់គ្រង និងប្រើប្រាស់ជីវិតដោយគេតាំងពីតូចៗទៅ ហើយការរស់នៅរបស់កូនៗគឺ សាមញ្ញបំផុត។

1_istockphoto 686720742 612x612

៣. ជ្រើសរើសរូបទី៣ នោះមានន័យថា អ្នកជាឪពុកម្ដាយដែលមានការតឹងតែង ច្បាប់វិន័យ និងការអប់រំកូនៗខ្លាំងណាស់ ព្រោះអ្នកចង់ឱ្យគេ ក្លាយជាមនុស្សដែលច្បាស់លាស់ មានវិន័យ និងរបៀបក្នុងការរស់នៅ មិនថាចំណេះដឹង និងសុជីវធម៌នោះទេ។ ភាពតឹងរឹងរបស់អ្នក នឹងជ្រៀតចូលទៅគ្រប់គ្រងលើសេរីភាពរបស់កូនៗយ៉ាងខ្លាំង អាចប្រែទៅជា គំនាប សម្ពាធលើជីវិតកូនថែមទៀតផង។ យ៉ាងណាមិញ ការចិិញ្ចឹម និងអប់រំកូនៗរបស់អ្នក វាហាក់ដូចជាការបន្ថែមនូវបញ្ហា ការឈឺចាប់ និងធ្វើឱ្យកូនៗក្លាយជាមនុស្សកំសាកទៅវិញទេ។

4

៤. ជ្រើសរើសរូបទី៤ នោះមានន័យថា អ្នកជាឪពុកម្ដាយដែលមានភាពជ្រុលនិយមខ្លាំង តែងតែព្យាយាម បង្គាប់ បញ្ជាឱ្យកូនៗធ្វើនូវអ្វីតាមដែលខ្លួនអ្នកចង់បានតែប៉ុណ្ណោះ។ អ្នកតែងតែព្យាយាមបណ្ដុះបណ្ដាលឱ្យកូនៗមានទេពកោសល្យដូចអ្នក បង្ខិតបង្ខំ និងដាក់សម្ពាធដល់កូនយ៉ាងខ្លាំង។ អ្នកមានតម្រូវការយ៉ាងខ្លាំងចំពោះកូនៗ ពេលខ្លះតម្រូវការមិនសមហេតុផលរបស់អ្នក ប្រៀបបាននឹងអម្រែកដាក់លើស្មារបស់កូនៗ ឱ្យពួកគេរែកពន់ ទាំងដែលគេមិនចង់។ ជីវិតកូនៗរបស់អ្នកមិនមានសេរីភាព ឬការចាប់ផ្ដើមនូវភាពល្អប្រសើរឡើយ ព្រោះតែភាពជាឪពុកម្ដាយរបស់អ្នកបង្ខំកូនខ្លាំងពេក៕

3

ប្រភព ៖ iOne