ផឹក​ទឹក​ច្រើន​ល្អ តែ​ ៣ ពេល​នេះ ហាម​ទទួល​ទាន ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រលៀន​និង​បេះដូង​ខ្សោយ

ការ​ទទួល​ទាន​ទឹក​ច្រើន គឺ​ល្អ​ហើយ ព្រោះ​វា​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​ក្នុង​រាងកាយ។ តែ​យ៉ាង​ណា​នៅ​ពេលវេលា​ទាំង ៣ ខាង​ក្រោម ការ​ទទួល​ទាន​ទឹក​គឺ​ជា​រឿង​មិន​ល្អ​ទៅ​វិញ ជា​ពិសេស​បើ​ទទួល​ទាន​ច្រើន​ជោគជាំ គឺ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បេះដូង ​ក្រលៀន និង​ក្រពះ​ជា​ដើម៖

៣) ពេល​កំពុង​ហាត់ប្រាណ

Woman Drinking Water

មុខងារ​បេះដូង និង​សួត​ត្រូវ​បាន​ដំណើរការ​ខ្លាំង​នៅ​ពេល​ហាត់​ប្រាណ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ចុះ​ខ្សោយ។ ដូច្នេះ​កំឡុង​ពេល​ហាត់​ប្រាណ​ ប្រសិន​សម្រុក​ទទួល​ទាន​ទឹក​ភ្លាមៗ គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​ហើម​ពោះ ឈឺ​ពោះ ក្អួត​ចង្អោរ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ក៏​វា​ដាក់​បន្ទុក​ទៅ​ដល់​តម្រង​នោម និង​បេះដូង​ទៀត​ផង។

ក្នុង​កំឡុង​ពេល​ហាត់​ប្រាណ សូដ្យូម​ត្រូវ​បាត់បង់​តាម​រយៈ​ញើស ហើយ​ការ​ស្រេក​ទឹក វា​ជា​រឿង​ធម្មតា​ទេ តែ​ប្រភេទ​ជំងឺ​មួយ ឲ្យ​ឈ្មោះ​ថា Hyponatremia ក៏​ងាយ​នឹង​កើត​មាន ដែល​នាំ​ឲ្យ​ខួរក្បាល​ សួត ធ្លាក់​ចុះ​មួយ​រំពេច បណ្តាល​ឲ្យ​ស្លាប់​បាន។ យក​ល្អ ​គួរ​ទុក​ចន្លោះ ១៥ ទៅ ៣០ នាទី​បន្ទាប់​ពី​ការ​ហាត់ប្រាណ សឹម​ទទួល​ទាន​ទឹក​គឺ​ល្អ​បំផុត។

២) កំឡុង​ពេល​ទទួល​ទាន

2

ពេល​ទទួល​ទាន​អាហារ មាត់​នឹង​បញ្ចេញ​ទឹក​មាត់​ច្រើន ជួយ​ដល់​ការ​រំលាយ​អាហារ និង​រំអិល​អាហារ។ ដូច្នេះ​ការ​ទទួល​ទាន​ទឹក​ កំពុង​ពេល​ញុាំ​អាហារ និង​ត្រូវ​កាត់​បន្ថយ​កំហាប់​នៃ​ទឹក​មាត់ ហើយ​ធ្វើ​ឲ្យ​ទឹក​ក្រពះ​មួយ​ផ្នែក​រលាយ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ ដែល​វា​មិន​ល្អ​នោះ​ទេ។

១) នៅ​ពេល​ប្រើ​ថ្នាំ​លេប​មួយ​ចំនួន

ឱសថ​ត្រូវ​លេប​ជាមួយ​ទឹក​ជា​រឿង​ធម្មតា​ហើយ ប៉ុន្តែ​ក៏​មាន​ថ្នាំ​ខ្លះ ប្រសិន​ទទួល​ទាន​ជាមួយ​ទឹក​ វា​នឹង​កាត់​បន្ថយ​ប្រសិទ្ធភាព ហើយ​ថែម​ទាំង​បង្ក​ជា​ជំងឺ​មក​កាន់​រាងកាយ​វិញ​ទៀត​ផង។ ដូច្នេះ​ត្រូវ​ប្រាកដ​នៅ​គ្រប់​ឱសថ​ដែល​ទទួល​ទាន គឺ​គេ​ណែនាំ​ឲ្យ​ទទួល​ទាន​វា​ជាមួយ​ទឹក ប្រសិន​មិន​ចាំ​បាច់​ទទួល​ទាន​ជាមួយ​ទឹក​ទេ ដូច្នេះ​គួរ​កុំ​ប្រើប្រាស់​ទឹក ពេល​លេប​ថ្នាំ​នោះ​អី។

ដើម្បី​ទទួល​បាន​សុខភាព​ល្អ អ្នក​ក៏​ត្រូវ​ប្រាកដ​ថា​ផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​រាងកាយ មុន​ទទួល​ទាន​ឱសថ​ណា​មួយ ជា​រួម​គឺ ១,៥ លីត្រ ទៅ ២ លីត្រ​ជា​ប្រចាំ។ ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក​ល្អ​បំផុត ៨ លើក/ថ្ងៃ គឺ​រួម​មាន៖

ទទួល​ទាន​ក្រោយ​ភ្ញាក់​ពី​គេង ចន្លោះ​ម៉ោង ៦-៧ ព្រឹក

ទទួល​ទាន​កែវ​ទី ២ ចន្លោះ​ម៉ោង ៨-៩ ព្រឹក

ទទួល​ទាន​កែវ​ទី ៣ ចន្លោះ​ម៉ោង ១១-១២ រសៀល

ទទួល​ទាន​កែវ​ទី ៤ ចន្លោះ​ម៉ោង ១៣-១៤ រសៀល

ទទួល​ទាន​កែវ​ទី ៥ ចន្លោះ​ម៉ោង ១៥-១៦ រសៀល

ទទួល​ទាន​កែវ​ទី ៦ នៅ​ម៉ោង ១៧ រសៀល

ទទួល​ទាន​កែវ​ទី ៧ នៅ​ម៉ោង ១៩-២០ រសៀល

ទទួល​ទាន​កែវ​ទី ៨ មុន ៣០ នាទី​ ចូល​គេង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក