ចង់​បញ្ចៀស​មហារីក​ថ្លើម ចង់​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ កុំ​ភ្លេច​ធ្វើ​រឿង ២ នេះ​មុន​ចូល​គេង

នៅ​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​ពី​វិធី​ថែ​រក្សា​ថ្លើម និង​ធ្វើ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ អាច​បញ្ចៀស​ជំងឺ​ផ្សេងៗ​បាន។ ជា​ការ​ពិត​អ្នក​ត្រូវ​ដឹង​ថា មុខងារ​របស់​ថ្លើម​គឺ​សំខាន់​ណាស់ វា​ដើរ​តួ​ក្នុង​ការ​បន្សាប​ជាតិ​ពុល​នានា​ក្នុង​រាងកាយ ដូច្នេះ​ហើយ​ប្រសិន​ថ្លើម​មិន​ល្អ នោះ​ជាតិ​ពុល​ក៏​នឹង​កកកុញ​ច្រើន​ដូច​គ្នា។

Rua Mat Nuoc Ro 1

មុន​ចូល​គេង អ្នក​ត្រូវ​ចំណាយ​ពេល​ធ្វើ​រឿង ២ នេះ ដោយ​វា​ជា​ទម្លាប់​អាច​ជួសជុល​កោសិកា​ថ្លើម ជួយ​ឲ្យ​ថ្លើម​រឹងមាំ និង​មាន​សុខភាព​ល្អ​ឡើង​វិញ៖

២) ផឹក​ទឹក​មួយ​កែវ​មុន​ចូល​គេង

2 4

នេះ​ជា​ដំបូន្មាន​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​កុំ​ខាន ដោយ​ការ​បង្កើត​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​មុន​ចូល​គេង គឺ​វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​ថ្លើម។ យើង​ដឹង​ហើយ​ថា ការ​ទទួល​ទាន​ទឹក វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​ជាតិ​ពុល​កកកុញ​ក្នុង​ថ្លើម ហើយ​ថែម​ទាំង​កាត់​បន្ថយ​ខ្លាញ់​រុំ​ថ្លើម​បាន​ថែម​ទៀត​ផង។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​ល្អ​ទាំង​សម្រាប់​តម្រង​នោម ក្នុង​ការ​បញ្ចុះ​ជាតិ​ពុល​នៅ​ព្រឹក​បន្ទាប់ និង​ល្អ​សម្រាប់​សរីរាង្គ​ទាំង​មូល​នៅ​រាងកាយ​របស់​មនុស្ស។

១) ធ្វើ​អារម្មណ៍​ឲ្យ​រីករាយ

Gan

ចំណាយ​ពេល ១០ នាទី បង្វឹក​ខួរក្បាល​ខ្លួន​ឯង​ឲ្យ​ផ្អាក​ការ​គិត​រឿងរ៉ាវ​អវិជ្ជមាន​ទាំង​អស់​សិន ហើយ​គិត​ថា ថ្ងៃ​បន្ទាប់​សឹម​បន្ត​ខួរក្បាល​គិត​ទៅ​លើ​រឿង​ទាំង​អស់​នោះ​ទេ។ ចូរ​ប្រើប្រាស់​ពេល ១០ នាទី​ស្តាប់​ចម្រៀង​លួង​ចិត្ត​ថ្នមៗ អាន​សៀវភៅ​មុន​ចូល​គេង ឬ​ក៏​សម្លឹង​ទៅ​លើ​រូបភាព​ធម្មជាតិ​ណា​មួយ​ដែល​នៅ​លើ​ជញ្ជាំង​ បន្លប់​ចិត្ត​ខ្លួន​ឯង​ដល់​បិទ​ភ្នែក​គេង​លក់។

តាម​ក្បួន​ចិន គេ​ជឿ​ថា ការ​ដែល​មាន​អារម្មណ៍​ល្អ​មុន​ចូល​គេង វា​នឹង​ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​ស្រួល ថ្លើម​ក៏​ដើរ​ល្អ​ផង​ដែរ។ ដូច្នេះ​ចូរ​ទម្លាប់​ខ្លួន​ឯង ឲ្យ​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​មុន​ចូល​គេង ជៀសវាង​ការ​ខឹង​សម្បា ការ​អន់​ចិត្ត ការ​យំ​ដោយសារ​រឿង​មិន​សប្បាយ​ចិត្ត​ណា​មួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក