កុំ​លេងសើច​នឹង​ជីវិត! ហាម​ផ្ដាច់​មិន​ត្រូវ​ធ្វើ​រឿង​ ៣ នេះ មុន​ពេល​ងូត​ទឹក

ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ ឬ​បាន​កើត​ឡើង​មុន​ពេល​ងូត​ទឹក សុទ្ធ​តែ​ជា​សញ្ញា​ដែល​អាច​នាំ​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​មួយ​ពព្រិច​ភ្នែក​វា​អាច​ឆក់​យក​ជីវិត​អ្នក​បាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ និង​រាង​ចំណាស់​ត្រូវ​តែ​បញ្ចៀស​ទម្លាប់​ទាំង ៣ ខាង​ក្រោម៖

៣) ទើប​តែ​ឈប់​ហាត់ប្រាណ​ភ្លាមៗ

1

យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ហាត់ប្រាណ យើង​រមែង​បញ្ចេញ​សកម្មភាព​ខ្លាំង ដែល​នាំ​ឲ្យ​ដំណើរការ​ចរន្ត​ឈាម វា​ធ្វើ​ការ​ទៅ​លឿន​ដូច​គ្នា។ នៅ​ពេល​នេះ​ប្រសិន​អ្នក ទើប​តែ​ហាត់ប្រាណ​ហើយ រួច​ទៅ​ងូត​ទឹក នោះ​រន្ធ​ញើស​នឹង​បើក ដែល​នាំ​ឲ្យ​ឈាម​នឹង​ច្រាល​ទៅ​ផ្ទៃ​ខាង​លើ អាច​បណ្តាល​ឲ្យ​គាំង​បេះដូង ឬ​ខួរក្បាល​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​អ្នក​ដួល​សន្លប់​មួយ​រំពេច។

ចំពោះ​ករណី​ងូត​ទឹក​ក្រោយ​ការ​ហាត់ប្រាណ​ហើយ​ភ្លាម​នេះ មិន​ថា​តែ​អ្នក​ងូត​ទឹក​ត្រជាក់ ឬ​ទឹកក្តៅ​នោះ​ទេ គឺ​សុទ្ធ​តែ​ប៉ះពាល់​ដូច​គ្នា។ បែប​នេះ​ល្អ​បំផុត​គួរ​តែ​ទុក​រាងកាយ​ឲ្យ​សម្រាក​រយៈ​ពេល ១ ម៉ោង​សិន​ក្រោយ​ហាត់ប្រាណ សឹម​ធ្វើ​ការ​ងូត​ទឹក។

២) ក្រោយ​ភ្ញាក់​ពី​គេង​ភ្លាមៗ

2

មនុស្ស​ជា​ច្រើន​ពេល​ភ្ញាក់​ពី​គេង​ភ្លាមៗ ទម្លាប់​ទៅ​ស្រូត​ងូត​ទឹក​សម្អាត​រាងកាយ ប៉ុន្តែ​បើ​ស៊ីជម្រៅ​ទៅ​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​នេះ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់។

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ងូត​ទឹក​ភ្លាមៗ​ក្រោយ​ក្រោក​ពី​ដំណេក អាច​ធ្វើ​ឲ្យ​មាន​កង្វះ​អុកស៊ីហ្សែន​ចូល​ទៅ​ក្នុង​ខួរក្បាល ដែល​នាំ​ឲ្យ​អ្នក​វិល​មុខ​ និង​ឈឺក្បាល ហើយ​បើ​អ្នក​សុខភាព​ខ្សោយ​ទប់​មិន​ជាប់​អាច​ដួល​បោក​ក្បាល​មួយ​រំពេច​នោះ។

១) ពេល​អ្នក​ទទួល​ទាន​ឆ្អែត​ពេក ឬ​ឃ្លាន​ពេក

3

អ្នក​ជំនាញ​បាន​ណែនាំ គួរ​តែ​បញ្ចៀស​ទម្លាប់​ងូត​ទឹក​ក្រោយ​ពេល​ ទើប​តែ​ទទួល​ទាន​អាហារ​ពេញ​ពោះ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​បើ​និយាយ​ពី​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មក​កាន់​រាងកាយ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ។

ដូច​គ្នា​ទៅ​នឹង​ពេល​ងូត​ទឹក​ភ្លាមៗ ក្រោយ​ពេល​រាងកាយ​ឃ្លាន​អាហារ​ខ្លាំង នោះ​អាច​នាំ​ឲ្យ​ធ្លាក់​ចុះ​សម្ពាធ​ឈាម ការ​ដួល​សន្លប់​មួយ​រំពេច និង​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ល្អ​បំផុត​អ្នក​គួរ​តែ​ងូត​ទឹក​ក្រោយ​រយៈ​ពេល ៣០ នាទី​ពេល​ទទួល​ទាន​អាហារ​រួច ហើយ​គួរ​ងូត​ទឹកក្ដៅឧណ្ហ៍ៗ ជៀសវាង​ត្រជាក់​ខ្លាំង​ពេក ឬ​ក្តៅ​ខ្លាំង​ពេក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក