ទទួលទានផឹកទឹកឃ្មុំនៅពេលព្រឹក ពិតជាល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ

ការទទួលទានទឹកឃ្មុំនៅពេលព្រឹក ពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនលើសពីការរំពឹងទុក។ យ៉ាងណាមិញ ប្រសិនបើអ្នកចេះបន្ថែមនូវគ្រឿងគ្រៅបន្ថែមទៀតនោះ វានឹងរឹតតែបន្ថែមនូវគុណភាពទ្វេដង។

New Copy 1

១. ក្រូចឆ្មាទឹកឃ្មុំក្តៅ

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ទឹកឃ្មុំមានជាតិកាបូអ៊ីដ្រាត វីតាមីនដូចជា B2, B3, B6, B9 ... សារធាតុរ៉ែដូចជា ផូស្វ័រ ជាតិដែក ស័ង្កសី កាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម កត់សុី។ ក្រូចឆ្មាក៏ក៏ជាអាហារដែរ ដែលមានផ្ទុកវីតាមីន C ច្រើន មានប្រសិទ្ធភាពក្នុងការបង្កើនភាពស៊ាំ បន្សាបជាតិពុល និងធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ។

វិធីធ្វើ៖ រៀបចំទឹកក្តៅមួយកែវ ច្របាច់ទឹកក្រូចឆ្មារ និងបន្ថែមទឹកឃ្មុំ ១-២ស្លាបព្រាបាយ។ ល្បាយនេះត្រូវបានគេប្រដូចទៅនឹងភេសជ្ជៈ detox ធម្មជាតិ ជំនួយការសម្រកទម្ងន់ និងការពាររាងកាយពីហានិភ័យដូចជា ទល់លាមក កើតមុន សរសៃឈាមបេះដូង ... មានប្រសិទ្ធភាពខ្លាំង។

Journey Wellness Starts Cup Gingertea

២. តែខ្ញីទឹកឃ្មុំ

យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ទឹកខ្ញីត្រូវបានគេប្រើជារសជាតិអាហារ និងជាថ្នាំ។ ពួកវាមានប្រសិទ្ធភាពធ្វើឱ្យរាងកាយមានភាពកក់ក្តៅ ជួយដល់លំហូរឈាម បង្កើន និងបន្ថយសម្ពាធឈាម កាត់បន្ថយជំងឺផ្តាសាយ ឈឺក្បាល ឬឈឺសន្លាក់...។

ជាមួយគ្នានេះដែរ នៅពេលដែលអ្នកផឹកតែខ្ញី និងទឹកឃ្មុំជាប្រចាំ វាក៏មានផលល្អជាច្រើនដូចជា ពង្រឹងភាពស៊ាំ កាត់បន្ថយការចង្អោរ កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងថ្លើម…។

វិធី ៖ ដំបូងត្រូវដាំទឹកមួយកែវជាមួយក្រូចឆ្មា និងខ្ញីពីរបីនាទី ដើម្បីបញ្ចេញប្រេងសំខាន់ៗនៅក្នុងគ្រឿងផ្សំទាំងពីរនេះ បន្ទាប់មកបន្ថែមទឹកឃ្មុំ ១-២ ស្លាបព្រាបាយ។ លើសពីនេះ ទឹកតែខ្ញីទឹកឃ្មុំក៏ជួយប្រឆាំងអុកស៊ីតកម្ម ជួយស្ត្រីឱ្យនៅក្មេងជាងវ័យ ធ្វើឱ្យស្បែកទន់រលោងជានិច្ច ដោយមិនបារម្ភពីភាពចាស់មុនអាយុ។

១

៣. ទឹកឃ្មុំក្តៅទឹករមៀត

នៅក្នុងសមាសធាតុអាហារូបត្ថម្ភនៃរមៀតមានសារធាតុសកម្មល្អជាច្រើន ដែលមានឥទ្ធិពលជីវសាស្រ្តលើរាងកាយមនុស្ស ជាពិសេសសារធាតុ curcumin ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ រមៀតត្រូវបានគេជឿជាក់កាន់តែច្រើនសម្រាប់សមត្ថភាពរបស់វាក្នុងការពង្រឹងសុខភាព។

យោងតាមអ្នកជំនាញ វាគឺជាសារជាតិចិញ្ចឹមដ៏សម្បូរបែបនៅក្នុងរមៀត ទឹកឃ្មុំ និងទឹកដោះគោ ដែលអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា ការពារជំងឺមហារីក ជម្រុញការរំលាយអាហារបានល្អ ព្យាបាលដំបៅក្រពះ បង្កើនប្រព័ន្ធភាពសុំា…។

២

៤. អត្ថប្រយោជន៍នៃការផឹកទឹកឃ្មុំនៅពេលព្រឹក

ទទួលទានទឹកឃ្មុំនៅពេលព្រឹក គឺជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានទឹកឃ្មុំដើម្បីបង្កើនកម្រិតថាមពល និងធ្វើឱ្យរាងកាយសកម្ម។ ការ​ទទួលទាន​ទឹកឃ្មុំ​ពេល​ព្រឹក​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ស្បែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែរ​រួម​មាន ៖

- ជួយសម្អាតក្រពះ និងជួយរាងកាយកម្ចាត់ជាតិពុល។ ទឹកឃ្មុំ​ជា​អាហារ​សម្បូរ​ថាមពល ដូច្នេះ​វា​អាច​បំបាត់​អារម្មណ៍​នឿយហត់ និង​ស្រេកឃ្លាន ប្រសិនបើ​ទទួលទាន​នៅពេល​ព្រឹក​ព្រលឹម។

- សម្រាប់មនុស្សចាស់ ការផឹកទឹកក្តៅមួយកែវលាយជាមួយទឹកឃ្មុំនៅពេលព្រឹក នឹងជម្រុញឱ្យមានការស្ទះពោះវៀន ធ្វើឱ្យងាយស្រួលក្នុងការបន្ទោរបង់។ លើសពីនេះ ការផឹកទឹកឃ្មុំនៅពេលព្រឹក ក៏ជួយទ្រទ្រង់ការសម្រកទម្ងន់ និងធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារផងដែរ។ ហើយជាពិសេសល្អសម្រាប់អ្នកដែលមានជំងឺក្រពះ៕

ប្រភព ៖ Phunutoday / Knongsrok