ABC Reserve ស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូងក្នុងប្រទេសកម្ពុជា ណែនាំទម្រង់កំប៉ុងវែងថ្មី

ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០២៣៖ ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជា ​បាន​ប្រកាស​ពី​ការ​ច្នៃប្រឌិតថ្មី​របស់​ខ្លួន​គឺ​ ការនាំមកជូននូវស្រាបៀរ ABC Reserve កំប៉ុងវែង ដែលមាន​ចំណុះ ៣៣០ មីលីលីត្រ។ ការផ្តល់ជូនថ្មីនេះ  គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលចេះតែវិវត្តទៅមុខតាមរយៈការផ្ដល់នូវរសជាតិល្អឯកដូចគ្នា នៅក្នុងទម្រង់ស្រាបៀរ ដែលរីកចម្រើនលឿនបំផុតក្នុងទីផ្សារកម្ពុជា នៅឆ្នាំនេះ។

Screenshot 2023 08 28 At 2.38.04 PM

ស្រាបៀរ ABC Reserve គឺជាការច្នៃប្រឌិតដំបូងបំផុតរបស់ ស្រាបៀរ ABC ដែលផលិតផ្តាច់មុខសម្រាប់អតិថិជនកម្ពុជា ជាជម្រើសដ៏គួរឱ្យរំភើប ដោយផ្តល់ជូននូវការលាយដ៏វិសេសនៃ ស្រូវសាលីលំដាប់​ខ្ពស់​ និងវីស្គីដ៏ស្រទន់។ ចាប់តាំងពីការសម្ពោធជាផ្លូវការរបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២២ កន្លងមក ស្រាបៀរ ABC Reserve បានទាក់ចិត្តអតិថិជនជំនាន់ថ្មី នៃអ្នកពេញចិត្តនូវផលិតផល ABC ដែលកំពុងស្វែងរកភាពអស្ចារ្យបន្ថែមទៀតតាមរយៈបទពិសោធន៍រសជាតិថ្មី។

Screenshot 2023 08 28 At 2.37.52 PM

លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «កំប៉ុងវែងនេះមានទាំងប្រយោជន៍ និងភាពទាន់សម័យ ដែលឆ្លុះបញ្ចាំងពីស្មារតីទំនើប និងច្នៃប្រឌិតរបស់ស្រាបៀរ ABC Reserve ព្រមទាំងអតិថិជនរបស់យើង។ ដោយមានអត្ថន័យដូចនឹងពាក្យប្រចាំ យីហោរបស់យើងគឺ «ឧត្តមភាពដ៏ល្អឯក » ដែលបង្ហាញពីនិមិត្តសញ្ញា តោ របស់យើង ជាមួយនឹងរូបរាងរលោងថ្មីដ៏ប្រណីត ដើម្បីលើកកម្ពស់លក្ខណៈសម្បត្ដិផលិតផល ABC ទៅកាន់កម្រិតថ្មីបន្ថែមទៀត។ ទម្រង់កំប៉ុងថ្មីនេះនឹងធ្វើឱ្យស្រាបៀររបស់យើងអាចទាក់ទាញទៅដល់អតិថិជនកាន់តែច្រើន ដែលរំពឹងរកនូវអ្វីដែលប្លែក និងមានភាពអង់អាច ស្របតាមបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានបទពិសោធន៍ថ្មី ភាពរីករាយ និងមានអារម្មណ៍អស្ចារ្យ។»

Screenshot 2023 08 28 At 2.37.40 PM

ស្ថិតក្នុងទម្រង់កំប៉ុងវែង ដោយផ្ដល់នូវរូបមន្តសម្ងាត់ដូចគ្នា នៃពណ៌មាសកុឡាប (Rose Gold) ដ៏ឆើតឆាយរបស់វា បានធ្វើឱ្យស្រាបៀរ ABC Reserve ជាទីពេញចិត្តក្នុងចំណោមអតិថិជនដែលចូលចិត្តពិសាស្រាបៀរនៅកម្ពុជា និងអតិថិជនជំនាន់ថ្មីផងដែរ។ ស្រាបៀរនេះត្រូវបានបង្កើតឡើងដោយកំពូល អ្នក​ជំនាញផលិត​ស្រាបៀររបស់យើង ដោយប្រើគ្រឿងផ្សំគុណភាពល្អបំផុត បង្កើតជារសជាតិជាប់មាត់ អមដោយ ជាតិស្រទន់ ក្លិនក្រអូបឈ្ងុយ និងអារម្មណ៍ប្រហើរស្រាលចុងអណ្តាត ហើយជាពិសេសរសជាតិល្អឥតខ្ចោះ នៅពេលពិសាជាមួយទឹកកក។

Screenshot 2023 08 28 At 2.37.29 PM

ស្រាបៀរ ABC Reserve ទម្រង់កំប៉ុងវែងថ្មីនេះ មាននៅគ្រប់ផ្សារទំនើបធំៗ ហាងលក់ដុំ ហាងលក់ភេសជ្ជៈ ហាងទំនិញទូទៅ បារ និងភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។ រីករាយជាមួយ ABC ពិសាដោយការទទួលខុសត្រូវ។

Screenshot 2023 08 28 At 2.37.16 PM

Screenshot 2023 08 28 At 2.37.04 PM

Screenshot 2023 08 28 At 2.36.50 PM

Screenshot 2023 08 28 At 2.36.39 PM

អតិថិជនអាចស្វែងរកកម្មវិធី និងការបញ្ចុះតម្លៃជាច្រើន សម្រាប់ស្រាបៀរ ABC Reserve នាប៉ុន្មានខែខាងមុខនេះ។ សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​ បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​ យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក ​ដែលមាន​កាបូន​សូន្យកាន់តែស្មើភាពនិង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕