ម្ចាស់ឆ្នាំទាំង ៣ រាសីត្រជាក់ ក្នុងអំឡុងចូលឆ្នាំចិននេះ លាភទ្រព្យ កាក់កបហូរចូលដូចស្លឹកឈើជ្រុះ

ម្ចាស់ឆ្នាំទាំង ៣ រាសីឡើងខ្ពស់ត្រដែតក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ អ្នកនឹងមានការផ្លាស់ប្ដូរដ៏ធំក្នុងរឿងអាជីពការងារ ប្រែជាវិជ្ជមាន រកស៊ីមានបាន សំណាងល្អ លុយចូលដូចស្លឹកឈើជ្រុះ។

Cover

១. ឆ្នាំរកា

យោងតាមហោរាសាស្ត្ររបស់ឆ្នាំទាំង ១២ អ្នកឆ្នាំមាន់ជាមនុស្សដែលចូលចិត្តវិភាគគ្រប់ស្ថានភាព និងធ្វើការសម្រេចចិត្តដោយផ្អែកលើការគិតដោយប្រុងប្រយ័ត្ន។ ជាមួយនឹងសមត្ថភាពក្នុងការសិក្សា និងស្វែងរកចំណេះដឹង អ្នកឆ្នាំមាន់ច្រើនតែមានបញ្ញាជ្រៅជ្រះ និងមានសមត្ថភាពយល់ដឹងខ្ពស់ក្នុងវិស័យជាច្រើន។

អ្នក​កើត​ឆ្នាំ​រកា តែង​មាន​វាសនា​ជា​អ្នក​មាន ​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភនៅ​ថ្ងៃ​អនាគត។ មនុស្សទាំងនេះកើតមកដើម្បីរីកចម្រើនបន្តិចម្តងៗ។ ទោះបីជាពួកគេធំឡើងក្នុងស្ថានភាពលំបាកក៏ដោយ ក៏តទៅថ្ងៃក្រោយអាចក្លាយជាអ្នកមាន ឬស្ត្រីឧត្តុងឧត្តម។ នៅចុងខែមករានេះ ឈានចូលឆ្នាំជិតចូលមកដល់ អ្នកដែលកើតក្នុងឆ្នាំរកា មានទ្រព្យសម្បត្តិច្រើន បើកឱកាសដ៏មានតម្លៃដើម្បីរកប្រាក់ចំណូលបន្ថែម។ នេះ​ជា​ពេល​វេលា​ដែលអ្នក​ត្រូវ​ការការខិតខំ​ប្រឹងប្រែង ធ្វើការ​ថែម​ម៉ោង និង​ធ្វើការ​ដោយសេចក្ដីអំណត់ព្យាយាម។

មិនថាឱកាសមកមុន ឬយឺតនោះទេ អ្នកដែលកើតក្នុងឆ្នាំរកា ត្រូវចងចាំថា ការប្រឹងប្រែង គឺជាគន្លឹះក្នុងការជួយអ្នកឱ្យទទួលបានជោគជ័យ។ ក្នុងឆ្នាំនេះ ពីរឿងតូចតាចទៅ អ្នកដែលកើតឆ្នាំរកា ត្រូវប្រយ័ត្ន និងប្រឹងប្រែងឱ្យខ្លាំងជាងមុន។ ដោយការខិតខំប្រឹងប្រែងប៉ុណ្ណោះ ទើបពួកគេទទួលបានលទ្ធផលគួរសម បង្កើនប្រាក់ចំណូល ស្វាគមន៍ថ្ងៃចូលឆ្នាំណោរពេញដោយភាពរីករាយ។

1

២. ឆ្នាំជូត

យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ សម្រាប់មនុស្សដែលកើតក្នុងឆ្នាំជូតនាំមកនូវថាមពលវិជ្ជមាន និងភាពច្នៃប្រឌិត។ អ្នកឆ្នាំមាន់គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ថ្មីៗ និង​ចូលចិត្ត​ប្រកួតប្រជែង​នឹង​ខ្លួនឯង។ ភាព​ជឿជាក់​គឺជា​លក្ខណៈ​ដ៏​លេចធ្លោ​មួយ​របស់​អ្នក​កើត​ឆ្នាំ​ជូត​។ មនុស្សទាំងនេះ​ជា​ញឹក​ញាប់​ មោះមុតក្នុង​ការ​សម្រេច​ចិត្ត ហើយ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​នានាឡើយ។

មនុស្ស​កើត​ឆ្នាំ​ជូត នឹង​មាន​លាភ​សំណាង​នៅ​ចុង​ឆ្នាំ​២០២៤នេះ។ ការងារ​របស់​អ្នកពិតជា​ប្រសើរ​ជាង​មុន​ទៅ​ទៀត ។ អ្នកឆ្នាំនេះក៏ទទួលបានការគាំទ្រពីមនុស្សថ្លៃថ្នូរផងដែរ។ អាជីពរបស់អ្នកនឹងរីកចម្រើនដល់កម្រិតថ្មី។ គ្រាន់តែអ្នកត្រូវខិតខំប្រឹងប្រែងជាងនេះ អ្នកនឹងទទួលបានលទ្ធផលល្អគាប់ចិត្ត។

ឆ្នាំ​២០២៤ អ្នក​កើត​ឆ្នាំ​ជូត នឹង​មាន​ការងារ​ចម្រើន​រុងរឿង និង​មាន​ជីវភាព​ធូរធារកាន់តែខ្លាំង។ អ្នកក៏​មាន​សំណាង​ច្រើន ​និង​មាន​ប្រាក់​ចំណូល​កើនឡើង​ជា​បន្តបន្ទាប់​។ លើសពីនេះ អ្នកឆ្នាំជូតក៏មានទំនាក់ទំនងកាន់តែប្រសើរ ពង្រីកបណ្តាញសង្គម និងជួបមនុស្សល្អៗកាន់ទែច្រើន។ មនុស្សឆ្នាំ​នេះ​ត្រូវ​បាន​គេ​ដឹងថា​ នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក្នុង​អនាគត ហើយ​មាន​និស្ស័យ​រុងរឿងខ្លាំង។

2

៣. ឆ្នាំវក

យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ មនុស្សដែលកើតក្នុងឆ្នាំស្វាតែងតែបង្ហាញពីភាពច្បាស់លាស់ និងការសម្រេចចិត្តក្នុងសកម្មភាព និងការប្រាស្រ័យទាក់ទងបានយ៉ាងល្អ។ មនុស្សទាំងនេះមិនស្ទាក់ស្ទើរក្នុងការបញ្ចេញមតិរបស់ពួកគេ និងធ្វើការសម្រេចចិត្តដ៏រឹងមាំនោះទេ។ ជាមួយនឹងភាពមោះមុត និងម៉ឺងម៉ាត់ក្នុងការសង្កេត មនុស្សឆ្នាំនេះមានសមត្ថភាពទទួលស្គាល់ និងវិភាគស្ថានភាពបានយ៉ាងឆាប់រហ័ស។ នេះជួយពួកគេធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។

អ្នកដែលកើតឆ្នាំស្វា ក្នុងឆ្នាំ 2024 នឹងទទួលបានកម្មវីធីសប្បាយៗជាច្រើនដូចជា ការឡើងឋានៈ និងការដំឡើងប្រាក់ខែជាដើម។ មនុស្សឆ្នាំនេះអាចឈ្នះឱកាសកាន់តែច្រើនដោយសារអាកប្បកិរិយាវិជ្ជមាន និងការខិតខំប្រឹងប្រែងដើម្បីជួយខ្លួនឯងស្វែងរកទិសដៅត្រឹមត្រូវ គោលដៅ និងចាប់យកឱកាស។

អ្នក​កើត​ឆ្នាំ​ស្វា​ច្បាស់​ជា​ពូកែ​ក្នុង​វិស័យ​ដែល​ខ្លួន​ស្រឡាញ់។ បន្ថែមពីលើការទទួលបានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិក្នុងអាជីព មនុស្សឆ្នាំស្វាក៏ទំនងជាទទួលបានទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមិននឹកស្មានដល់ផងដែរ។ មនុស្សដែលកើតក្នុងឆ្នាំស្វានឹងមានការផ្លាស់ប្តូរពេញទំហឹង ដោយសារតែការខិតខំប្រឹងប្រែងឥតឈប់ឈរ ដែលជួយឱ្យមនុស្សឆ្នាំនេះសម្រេចបានលទ្ធផលដូចការរំពឹងទុក៕