រាប់ចាប់ពីខែ ៧ ខាងមុខនេះរហូតដល់ចុងឆ្នាំ ២០២៤ ជាពេលវេលាលាភក្នុងជង្រុក សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ។ ដូច្នេះហើយ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតឱ្យសោះ ឱកាសអ្នកនឹងមានពេញមួយឆ្នាំ ដើម្បីសម្រេចគ្រប់កិច្ចការងារ និងបំណងប្រាថ្នាទាំងអស់របស់អ្នក។ លើសពីនេះ អ្នកនឹងទទួលបានលាភសំណាងយ៉ាងច្រើន ទាំងរឿងស្នេហា និងការងារ លុយកាក់ ក៏ហូរហៀរពេញហោប៉ាវផងដែរ។
១. ឆ្នាំកុរ
ដ្បិតថាឆ្នាំកុរ ឆុងខ្លះៗជាមួយនឹងឆ្នាំ ២០២៤ ប៉ុន្តែជាការឆុងនាំលាភសំណាងមកឱ្យអ្នក អ្នកកើតឆ្នាំកុរ នៅឆ្នាំ ២០២៤ នេះមានមនុស្សមានឥទ្ធិពលចាំជួយជ្រោមជ្រែង សំណាងខ្លាំងណាស់។
សំណាងរបស់អ្នកកើតឆ្នាំកុរ បង្ហាញពីអាជីពការងារ។ ថ្វីដ្បិតតែមានពេលខ្លះ មានបញ្ហារាំងស្ទះដល់ការវិវឌ្ឍន៍ នាំឱ្យជួបរឿងឡើងចុះ ប៉ុន្តែនៅពេលដែលលាភសំណាងមកដល់ លាភហូរចូលដល់មាត់ជង្រុក ឆ្នាំកុរក៏មានជំនាញចៀសផុតពីឥទ្ធិពលមិនល្អ ស្វែងរកឱកាស អាជីពនឹងរីកចម្រើន និងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។
២. ឆ្នាំមមី
អ្នកកើតឆ្នាំមមី អាចនិយាយបានថា ល្អគួរណាស់។ ក្នុងឆ្នាំនេះ អ្នកដែលកើតឆ្នាំមមី រាសីនឹងឡើងខ្ពស់ត្រដែត មានផ្កាយសំណាងតាមថែរក្សា ដូច្នេះហើយបានជាមានសំណាងខ្លាំងណាស់។ ទាក់ទងនឹងអាជីពការងារ និងការសិក្សា មនុស្សកើតក្នុងឆ្នាំមមីបានបង្កើតនូវរបកគំហើញដ៏អស្ចារ្យ។ ឆ្នាំមមីទទួលបានលទ្ធផលល្អយ៉ាងងាយ អាជីពកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
តាមហុងស៊ុយ ក្នុងឆ្នាំ២០២៤នេះ ឆ្នាំមមីនឹងហោះចុះហោះឡើង ទៅទិសអាគ្នេយ៍នឹងនាំឱ្យមានអាជីពការងារ ការសិក្សា និងកេរ្តិ៍ឈ្មោះក្នុងអាជីព ។ ប្រសិនបើមានការវិនិយោគសមហេតុផល វាអាចនាំមកនូវប្រាក់ចំណេញខ្ពស់។ ទោះបីជាយ៉ាងណា អ្នកកើតក្នុងឆ្នាំមមីនេះគួរតែចេះស្កប់ស្កល់ មិនត្រូវលោភលន់ឡើយ។ ការមានមហិច្ឆតាខ្លាំងពេកក៏អាចជាហានិភ័យផងដែរ។
៣. ឆ្នាំច
ឆ្នាំ២០២៤ អ្នកកើតក្នុងឆ្នាំច មានអាជីពរីកចម្រើនខ្លាំងដែលធ្វើឱ្យអ្នកដទៃច្រណែន។ ថ្វីដ្បិតតែមានរាសីស្រដៀងនឹងមនុស្សកើតក្នុងឆ្នាំមមីក៏ដោយ ក៏អ្នកកើតឆ្នាំច ចេះទុកដាក់សន្សំលុយកាក់ ជាងអ្នកឆ្នាំមមី។ ឆ្នាំ២០២៤ មនុស្សកើតក្នុងឆ្នាំច ត្រូវប្រយ័ត្នជាមួយ "សត្វហើរ" ឬ "ខ្លាស" ព្រោះវាអាចធ្វើឱ្យសត្វនេះនោះគ្រោះថ្នាក់ដល់សុខភាព។
ទោះបីមានអាជីពការងារ មានលាភសំណាងក៏នឹងមានវិញ្ញាណអាក្រក់ជាច្រើនមកយាយីដែរ។ ដើម្បីដោះស្រាយស្ថានភាពទាំងនេះ បន្ថែមពីលើការយកចិត្តទុកដាក់បន្ថែមទៀតក្នុងជីវិតប្រចាំថ្ងៃ មនុស្សកើតក្នុងឆ្នាំច គួរតែប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ចៀសវាងឥទ្ធិពល និងការបំផ្លិចបំផ្លាញពីមនុស្សតូចតាច៕
៤. ឆ្នាំមមែ
ហោរាសាស្ត្រអ្នកកើតឆ្នាំមមែក្នុងឆ្នាំ២០២៤នេះល្អខ្លាំងណាស់។ ទាំងអាជីព និងជីវិតស្នេហានៃរាសីចក្រនេះគឺមានភាពពេញលេញ។ ដោយសារការជួយជ្រោមជ្រែងពីធាតុធំៗទាំង៤ គឺ ដី ទឹក ភ្លើង ខ្យល់ នឹងជួយឱ្យពួកគេមានទំនាក់ទំនងល្អ និងការងារអំណោយផល។ ចំណែករឿងស្នេហាក៏រលូនផងដែរ ។
សូម្បីតែអ្នកដែលខ្មាសអៀនពីកំណើត ក៏អាចគេចផុតពីជីវិតនៅលីវបានដែរ អ្វីគ្រប់យ៉ាងគឺដូចការចង់បាន។ បើនិយាយពីលាភសំណាងវិញ អ្នកស្ថិតក្នុងជង្រុកលាភហើយ មិនថាធ្វើការជាបុគ្គលិកការិយាល័យ ឬបើកអាជីវកម្មទេ ប្រាក់ចំណូលក៏ល្អដែរ។ ជាទូទៅឆ្នាំនេះ រាសីឡើងខ្ពស់ត្រដែត អាចទទួលបានផលលើសពីការរំពឹងទុក៕
* ព័ត៌មានគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!