រើសសោចាក់ហឹបកំណប់មួយ ដើម្បីដឹងថាអ្នកជាមនុស្សមាននិស្ស័យពីកំណើតបែបណាក្នុងរឿងការងារ និង​ស្នេហា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោមួយដើម្បីចាក់ហិបកំណប់ ហើយអានចម្លើយខាងក្រោម ។

Picsart_22 04 26_10 21 39 376

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

កូនសោទី 1

เลือกกุญแจ 1

កូនសោនេះបង្ហាញថាអ្នកជាមនុស្សចាស់ទុំនឹងធឹង មិនចូលចិត្តធ្វើខ្លួនឲ្យក្លាយជាបន្ទុកអ្នកដទៃ ជាមនុស្សមិនសូវចេះបង្ហាញច្រើនមិនចូលចិត្តអួតសន្ធោទ្រព្យសម្បតិ្តឡើយ ។

ត្បិតមើលពីសំបកក្រៅអ្នកមើលទៅធ្មឹងៗ ប៉ុន្តែដោយភាពស្មោះត្រង់របស់អ្នក មនុស្សជាច្រើនដែលនៅជិតនឹងមានអារម្មណ៍កក់ក្តៅ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ករុណាចំពោះមនុស្សជុំវិញខ្លួន អ្នក​មិន​ខ្វល់​ថា​អ្នក​ណា​មក​ពី​ណា​មិន​ថា​ល្អឬ​អាក្រក់អ្នក​នឹង​គិត​វិជ្ជមាន​ជានិច្ច ព្រោះអ្នកគឺជាមនុស្សដែលមានចិត្តល្អ ប្រសិនបើនរណាម្នាក់បានធ្វើការជាមួយអ្នក អ្នកនឹងចាត់ទុកគេដូចសាច់ញាតិបងប្អូន មិនធ្វើដូចគេជាអ្នកបម្រើទេ ។

នៅក្នុងរឿងស្នេហាប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នក​នឹង​ផ្តល់​ឱ្យ​គេអស់​ពីលទ្ធភាព អ្នក​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាងដើម្បីរក្សាចំណងស្នេហ៍ឲ្យឋិតថេរ ជាមនុស្សធ្វើដើម្បីសុភមង្គលមនុស្សជាទីស្រលាញ់ តែបើថ្ងៃណាមួយគូស្នេហ៍​របស់​អ្នក​ក្បត់​ពាក្យ​សន្យា​ អ្នកក៏មិនបន្ទោសគេដែរ តែអ្នកក៏មិនទន់ជ្រាយឲ្យគេជាន់ដែរ បើអស់ចិត្តហើយទៅណាទៅចុះ មនុស្សដូចអ្នកមិនខ្វះផ្លូវដើរឡើយ ។

កូនសោទី 2

เลือกกุญแจ 2

កូនសោមួយនេះតំណាងឱ្យភាពវៃឆ្លាត អ្នក​ជា​មនុស្ស​ចូលចិត្ត​សង្កេតគិត​ពិចារណា ជាមនុស្ស​ល្អចេះ​គិតគូរ និង​យកចិត្តទុកដាក់​មនុស្ស​ជុំវិញ​ខ្លួន សូម្បី​តែ​មនុស្ស​ដែល​អ្នក​មិន​ដែលស្គាល់ក៏អ្នករួសរាយដាក់គេដែរ ប៉ុន្តែ​ឃើញបែបនេះអ្នក​ជា​មនុស្ស​ដែល​មិន​ងាយ​ទុក​ចិត្ត​នរណា​ម្នាក់ងាយៗទេ ពេល​ខ្លះ​អ្នក​មានចិត្តទើសនេះទើសនោះបន្តិចដែរ ប៉ុន្តែ​អ្នកមិនដែលជាន់ពន្លិចនរណា​ម្នាក់​ឡើយ។

បើនិយាយពីបុគ្គលិកលក្ខណៈខាងក្រៅ អ្នកជា​មនុស្ស​ដែល​និយាយ​ត្រង់​ ពេល​ខ្លះ​និយាយត្រង់ពេករហូតគេខឹងក៏មាន តែបើមិត្តដែលស្គាល់អ្នកច្បាស់គេនឹងដឹងចរិតពិតថា អ្នកជាមនុស្សមាត់លឿនតែចិត្តមិនអាក្រក់ទេ ។

បើក្នុងរឿងស្នេហា អ្នកជាមនុស្សដែលស្រលាញ់អស់ពីចិត្ត ស្រលាញ់ដោយមិនខ្វល់ពីអតីតកាល ប៉ុន្តែ​បើ​អ្នក​លែង​ស្រលាញ់​នរណា​ម្នាក់ហើយ អ្នកនឹងមិនខ្វល់អ្វីទាំងអស់ នោះក៏ព្រោះអ្នកគិតថាគូព្រេងវាមិនព្រាត់ទេ តែបើព្រាត់វាពិតជាមិនមែនគូពិតឡើយ ។

កូនសោទី 3

เลือกกุญแจ 3

បើអ្នករើសកូនសោនេះមានន័យថា អ្នកគឺជាមនុស្សពូកែ ពូកែរៀបចំផែនការគ្រប់យ៉ាងដែលឆ្លងកាត់ ជាមនុស្សមានញាណដឹងមុន ដូចជាដឹងអ្វីដែលកំពុងកើតឡើងនឹងកើតឡើងនាពេលអនាគត ។

និយាយទៅអ្នកជាមនុស្សដែលឆ្លាតគិតបានរហ័សណាស់ នៅកន្លែងធ្វើការអ្នកត្រូវបានគេចាត់ទុកជាមនុស្សជំនិតដោយសារតែភាពឆ្លាតវៃ ទាស់តែបន្តិចអ្នកជាមនុស្ស​មិនហ៊ានចេញមុខនៅមានភាពអៀនខ្មាស់ច្រើន ចរិត​របស់​អ្នក​ជាមនុស្សមិនចូលចិត្តនិយាយលេងច្រើន ពេលហើបមាត់និយាយគឺនិយាយតែសាច់ការ ហើយ​ត្រង់ទៅត្រង់មកប៉ុណ្ណោះ អ្នកមិនចេះនិយាយអែបអបទ្រអ្នកដទៃទេ ។

ថ្វីត្បិតតែរូបរាងខាងក្រៅរបស់អ្នកជាមនុស្សស្ងប់ស្ងាត់ តែបើអ្នកស្គាល់ចរិតអ្នកច្បាស់ក្នុង​នាម​ជា​មិត្ត​ល្អ ទើបដឹងថាអ្នកជាមនុស្សចិត្តល្អមិនចេះព្យាបាលនរណាទេ គ្រាន់តែពេល​ធ្វើ​អ្វី​មួយអ្នកតែង​តែ​ធ្វើ​វា​ឲ្យ​បាន​ហ្មត់ចត់ប៉ុណ្ណឹង ។

សម្រាប់​រឿង​ស្នេហាអ្នកជា​មនុស្ស​ដែល​ស្រលាញ់​ស្មោះមួយនឹងមួយ មិនចូលចិត្តទាក់ទងនរណាច្រើននាក់ទេ តែបើអ្នកចាប់បានសង្សារលួចក្បត់ ឬមានលួចលាក់អ្នកថ្មីអ្នក​នឹង​អត់ទោសឲ្យមិនលើសពី 2 ដងទេ ប្រសិនបើមានលើកទី 3 អ្នកនឹងនិយាយថាលាភ្លាមៗ មនុស្សដូចអ្នកមិននិយាយច្រើនទេ តែបើចិត្តដាច់ហើយដឹងតែហៅលែងឮ ។

កូនសោទី 4

เลือกกุญแจ 4

សោមួយនេះមានន័យថា អ្នកជាមនុស្សម្នាក់ដែលមានវិន័យក្នុងការគិត នៅក្នុងសកម្មភាពណាមួយអ្នកជ្រើសរើសរៀបចំវាឲ្យប្រសើរឡើង ជាជាងធ្វើវាដោយមិនដឹងអ្វីទាំងអស់។

អ្នកមានបុគ្គលិកលក្ខណៈជាមនុស្សចាស់ទុំ មុនពេលចុះប្រឡូកធ្វើអ្វីមួយ ទាល់តែទទួលបានព័ត៌មានលម្អិតពិតប្រាកដសិនទើបធ្វើសកម្មភាព ព្រោះអ្នកមិនមែនជាមនុស្សជឿសម្តីនរណាងាយៗ ឬចេញពីមាត់មួយទៅមាត់មួយឡើយ ។

ក្នុងលក្ខណៈនៃភាពចាស់ទុំរបស់អ្នក វាមិនទាក់ទង់នឹង​អាយុ​ច្រើនឬ​តិចទេ ចរិត​របស់​អ្នក​ស័ក្តិសម​នឹង​ការ​ធ្វើ​ជា​អ្នកដឹកនាំ​ជាង​អ្នក​ដើរ​តាម ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ក៏​ចេះមានភាពស្ទាក់ស្ទើរដែរ។

បើរឿងលុយកាក់វិញ មិន​ថា​រក​បាន​ប៉ុន្មាន​ ក៏អ្នកតែងតែ​ចាយ​លើស​ពាក់​កណ្តាលរហូត ប៉ុន្តែ​មិន​ដែល​មាន​បញ្ហា​ជាមួយ​រឿងលុយកាក់ ឬ​ឆបោកនរណាទេ ។

បើរឿងស្នេហាអ្នកមិនងាយដាក់ចិត្តស្រលាញ់នរណាទេ តែបើបានស្រលាញ់ហើយដឹងតែស្រលាញ់គេអស់ពីបេះដូង អ្នកនឹងស្រលាញ់ដោយមិនរំពឹងអ្វីមកវិញ ប៉ុន្តែនៅពេលណាដែលគូស្នេហ៍របស់អ្នកក្បត់ចិត្ត ឬធ្វើឱ្យខូចចិត្តហួសពីអ្វីដែលអ្នកអាចទទួលយកបាន អ្នកនឹងមិនអង្វរទេឲ្យគេត្រឡប់មកវិញទេ អាច​និយាយ​បាន​ថា​ក្នុងរឿងស្នេហាអ្នកទន់ភ្លន់បំផុត តែបើធ្វើឲ្យអស់ចិត្តក៏ម៉ឺងម៉ាត់​បំផុត​ដែរ ៕

ប្រភព៖ បរទេស/កែសម្រួល Knongsrok