ជោគតារាសី ឆ្នាំរការ ប្រចាំឆ្នាំំ ២០២០

មុខរបររកស៊ី

អ្នកកើតឆ្នាំរការ នឹងទទួលជោគជ័យនៅឆ្នាំនេះប្រសិនបើពួកគេធ្វើការសម្រេចចិត្តឆ្លាតនិងទទួលយកជំនួយពីមិត្តរួមការងារ។ ជាមួយនឹងចរិតស្មោះត្រង់ និងការសម្រេចចិត្តបែបនេះ របររកស៊ីរបស់ឆ្នាំរការ ប្រាកដជានឹងមានពន្លឺនៅឆ្នាំនេះ។ ការធ្វើការវិវឌ្ឍនក្នុងអាជីព នឹងមានការរីកចម្រើននៅក្នុងឆ្នាំជូតនេះ។

ធ្វើការជាមួយមិត្តរួមការងារដើម្បីបង្កើតលទ្ធផលល្អបំផុតនៅក្នុងការិយាល័យ។ សំណាងគឺនៅជិតអ្នកហើយ។ ចូរចាប់យកវាហើយប្រឹងប្រឹងអោយអស់ពីសមត្ថភាពសម្រាប់ឆ្នាំថ្មីដែលខិតជិតមកដល់!

 

Rooster

ទោះយ៉ាងណាក៏ដោយដោយសារតែឆ្នាំរការមានទំនោរជាមនុស្សចិត្តច្រើន ទំនាក់ទំនងនៅក្នុងអាជីវកម្មអាចនឹងមានបញ្ហា។ វាចាំបាច់ណាស់ក្នុងការគិតឱ្យបានច្បាស់ពីអារម្មណ៍របស់អ្នកដទៃហើយពិចារណាលើស្ថានភាពដែលកើតឡើងជានិច្ច។ ឆ្នាំរការគួរចៀសវាងការសន្ទនាដែលទាក់ទង នឹងភាពចម្រូងចម្រាស ឬនយោបាយ។ ចូរបន្តសន្ទនាដោយរស់រាយរាក់ទាក់ ហើយស្តាប់អោយច្រើនជាង អ្នកនឹងទទួលបានអត្ថប្រយោជន៍។

ការលេងល្បែងគ្មានប្រយោជន៍ទេនៅឆ្នាំនេះ។ នៅឱ្យឆ្ងាយពីការប្រព្រឹត្តល្បែកស៊ីសង។ ប្រើលុយរបស់អ្នកនៅក្នុងការងារដែលមិនសូវមានហានិភ័យ។ ផ្ទុយទៅវិញការចំណាយលុយដែលរកបាន អ្នកលើមិត្តភក្តិ គ្រួសារ និងអ្វីដែលជាបទពិសោធន៍រីករាយ។

ខែលាភសំណាង៖ មករា មីនា មេសា មិថុនា សីហា និងធ្នូ។

ខែអត់សំណាង: កុម្ភៈ ឧសភា កញ្ញា និងតុលា។

ការសិក្សា


ក្នុងឆ្នាំនេះគ្រប់ការខិតខំទាំងអស់នឹងនាំមកនូវភាពជោគជ័យ! ក្នុងឆ្នាំជូត គឺជាឆ្នាំដែលមានលាភសំណាងរបស់អ្នក។ បន្តការខិតខំដើម្បីសម្រេចគោលដៅរបស់អ្នក។ ចូរចំណាយពេលនៅក្បែរអ្នកមិត្តភក្តិណាដែលចូលចិត្តការសិក្សារបស់ពួកគេនឹងធ្វើឱ្យអ្នកដើរលើផ្លូវឈានទៅរកគោលដៅការសិក្សាររបស់អ្នក។ បង្កើតក្រុមសិក្សាជាមួយមិត្តរួមថ្នាក់របស់អ្នកដើម្បីជួយអភិវឌ្ឍចំណេះដឹងលើមុខវិទ្យាសំខាន់ៗ។ ក្នុងករណីណាក៏ដោយមហិច្ឆតា និងការសំរេចចិត្តរបស់អ្នកនឹងដំណើរការតាមការពេញចិត្តរបស់អ្នក។

សុខភាព

ការទស្សន៍ទាយពីសុខភាពរបស់អ្នកក្នុងឆ្នាំមុនគឺមិនមានភាពប្រសើរទេ។ ចូរប្រុងប្រយ័ត្នគ្រប់បញ្ហាផ្ទាល់ខ្លួនតាំងពីប្រភេទអាហារូបត្ថម្ភ និងរបបអាហារ ដល់ការបើកបរ។ អ្នកអាចងាយគ្រោះថ្នាក់ដោយចៃដន្យ។ ចូរប្រយ័ត្នការបើកបរនៅលើដងផ្លូវ គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល។ ក្នុងនាមជាអ្នកញ៉ាំរើសអាហារ វាចាំបាច់ណាស់សម្រាប់សុខភាពរបស់អ្នកក្នុងការជ្រើសរើសអាហារត្រឹមត្រូវ។

ត្រូវប្រាកដអ្នកជ្រើសរើសអាហារដែលសម្បូរសារធាតុចិញ្ចឹមពីក្រុមអាហារទាំងអស់ជាពិសេសផ្លែឈើនិងបន្លែ។

ការគ្រប់គ្រងអារម្មណ៍របស់អ្នកគឺចាំបាច់សម្រាប់ធ្វើអោយមានផលិតភាពការងារក្នុងឆ្នាំនេះ។ ភាពតានតឹងជាការបង្ករអោយមានការឈ្លោះប្រកែកគ្នា។ ព្យាយាមកាត់បន្ថយបន្ទុកការងាររបស់អ្នកឱ្យទាប ឬអនុវត្តការធ្វើអោយចិត្តស្ងប់។ ការធ្វើសមាធិគឺជាវិធីដ៏ល្អដើម្បីដោះស្រាយភាពតានតឹងនិងបង្កើតឱ្យមានផ្នត់គំនិតដែលមានសុខភាពល្អ។

ទំនាក់ទំនងស្នេហា

អ្នកកើតឆ្នាំរការនឹងមានឱកាសជាច្រើនទាក់ទងនឹងរឿងរ៉ាវស្នេហានៅឆ្នាំនេះ។ មានត្រីល្អៗជាច្រើននៅក្នុងសមុទ្រនេះគឺជាឆ្នាំរបស់អ្នកដើម្បីចាប់ត្រីមួយអោយបាន! ត្រៀមខ្លួនសម្រាប់ស្នេហារ៉ូមែនទិចនៅគ្រប់ខណៈ។ អ្នកអាចរកឃើញគូព្រេង នៅកន្លែងធ្វើការឬនៅពេលធ្វើដំណើរកម្សាន្ត។

ចំពោះអ្នកដែលត្រូវរៀបការត្រូវប្រុងប្រយ័ត្នបន្ថែមនៅឆ្នាំនេះ។ អ្នកនឹងជួបឱកាសដែលអ្នកនឹងប្រឈមមុខនឹងអារម្មណ៍ស្រលាញ់អ្នកទីបី។ សម្រាប់អ្នកដែលបានចំណាយពេលជាមួយដៃគូរបស់ពួកគេ ចូរព្យាយាមរក្សាស្នេហាឱ្យនៅគង់វង្ស។ ណាត់គ្នាដើរលេងអោយបានច្រើន ចម្អិនម្ហូបឆ្ងាញ់ៗជាមួយគ្នា ឬរៀបចំដំណើរកម្សាន្តសប្បាយ។ ធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីជៀសវាងអារម្មណ៍សាវាកើតឡើង។ផ្ទុយទៅវិញ ចំពោះគូស្វាមីភរិយាដែលរៀបការហើយ អាចនឹងទទួលបានដំណឹងរីករាយ ថាការមានបុត្រនឹងខិតចូលមកដល់។

ការរស់នៅ

ភាពជោគជ័យគឺស្ថិតនៅទីឆ្ងាយ។ ឆ្នាំជូត នឹងនាំមកនូវពរជ័យដល់ឆ្នាំរការនៅផ្នែកជាច្រើនក្នុងជីវិត។ ទំនាក់ទំនងស្នេហានឹងរីកដុះដាល មុខរបររកស៊ីនឹងទទួលបានផលចំណេញច្រើន ហើយជីវិតរស់នៅក៏ល្អប្រសើរដែរ។ ចូរថែរក្សាសុខភាពរបស់អ្នក មិនថាកាលៈទេសៈណាក៏ដោយ រឿងល្អនឹងភាពចម្រុងចម្រើន នឹងកើតឡើង ក្នុងឆ្នាំនេះ។ ធ្វើលំហាត់ប្រាណទៀងទាត់ បរិភោគរបបអាហារត្រឹមត្រូវ និងអនុវត្តសមាធិដើម្បីធ្វើឱ្យខ្លួនអ្នកមានរាងស្អាតបំផុត។ នៅពេលដែលមានភាពតានតឹងចូរចាំថាត្រូវចំណាយពេលខ្លះសម្រាប់ខ្លួនអ្នក។

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ