ជោគតារាសី ឆ្នាំវក ប្រចាំឆ្នាំំ ២០២០

អាជីព

ទេវតាឆ្នាំជូត នឹងនាំមកនូវភាពជោគជ័យដល់ឆ្នាំមួយចំនួន តែជាអកុសលអ្នកកើតឆ្នាំវកមិនចូលរួមទទួលលាភសំណាងនេះទេ។ ឆ្នាំនេះគឺជាឆ្នាំលំបាកមួយក្នុងការគ្រប់គ្រងការងារ នឹងការរកស៊ី។ ទោះយ៉ាងណាក៏ដោយជាមួយនឹងអំណោយផលនៃភាពវៃឆ្លាតពីធម្មជាតិអ្នកនឹងអាចយកឈ្នះលើផ្លូវដ៏លំបាក ប្រសិនបើអ្នកប្រើភាពខ្លាំងរបស់អ្នកដោយប្រាជ្ញាឈ្លាសវៃ។

ការប្រើការបញ្ចុះបញ្ចូល និងធ្វើការដោយភាពរីករាយ នឹងជួយអោយអ្នកច្នៃស្ថានការណ៍អោយល្អសម្រាប់ អ្នកធ្វើការជាពិសេសនៅក្នុងតំណែងជាអ្នកដឹកនាំ។ នៅពេលប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារចូរចាំ គ្រប់គ្រងកំហឹងរបស់អ្នកនិងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងវិជ្ជមានដែលអាចមាននៅក្នុងការិយាល័យ។ មិត្តរួមការងារនឹងអាចផ្តល់ដំបូន្មាននៅពេលចាំបាច់។ ព្យាយាមបោះបង់ចោលភាពរឹងចចេសរបស់អ្នកហើយស្តាប់គេ។ សហការីរបស់អ្នកនឹងក្លាយជាប្រភពនៃការលើកទឹកចិត្តអ្នកនៅឆ្នាំនេះ។

Monkey

ក្នុងនាមជាបុគ្គលច្នៃប្រឌិត អ្នកកើតឆ្នាំស្វាក៏អាចរកលុយពីក្នុងផ្ទះបានដែរ។ ចូររកអ្វីដែលអ្នកចូលចិត្តហើយប្រែក្លាយវាទៅជាអាជីវកម្មអ្វីទាំងអស់ចាប់ពីការសរសេរសំណេររហូតដល់ការកម្សាន្តផ្សេងៗ។ គ្រាន់តែប្រយ័ត្នក្នុងការជ្រើសរើសដៃគូសហការរបស់អ្នកព្រោះអ្នកអាចប្រឈមនឹងការក្បត់នៅកន្លែងធ្វើការ។

ខែសំណាង៖ ខែមីនា មិថុនា និងវិច្ឆិកា។

ខែសំណាង: ខែមករា កុម្ភៈ ឧសភា សីហា កញ្ញា និងធ្នូ។

ការអប់រំ

ឆ្នាំកុរមិនមែនជាឆ្នាំដ៏អស្ចារ្យសម្រាប់ការសិក្សារនោះទេប៉ុន្តែទោះយ៉ាងណាឆ្នាំ ២០២០ នឹងផ្តល់នូវឱកាសដែលល្អប្រសើរច្រើន។ ចូរប្រើភាពឆ្លាតវៃដើម្បីទាញយក ផលប្រយោជន៍ពីការសិក្សារបស់អ្នក។ ជាមួយនឹងការតស៊ូអ្នកនឹងអាចសម្រេចគ្រប់ភារកិច្ចដែលអ្នកត្រូវទទួលខុសត្រូវ។ សូមប្រយ័ត្នចំពោះការផ្លាស់ប្តូរអាជីព និងជំនាញក្នុងការសិក្សាដែលលឿនពេក។ ចូរ ថ្លឹងថ្លែងគុណសម្បត្តិ និងគុណវិបត្តិមុនពេលប្តូរចិត្តចាប់យកមុខវិទ្យាផ្សេងមួយទៀត។

សុខភាព

ទោះបីជាឆ្នាំនេះការទស្សន៍ទាយរាសីឆ្នាំវកគឺ ល្អចំពោះសុខភាពក៏ដោយរឿងដែលត្រូវយកចិត្តទុកដាក់គឺភាពតានតឹង។ ដោយសារតែអ្នកកើតឆ្នាំវកជាមនុស្សឆាប់ខឹង និងធុញថប់វាចាំបាច់ណាស់ក្នុងការរក្សាស្ថានភាពផ្លូវចិត្តឱ្យមានតុល្យភាព។ អ្នកអាចរៀនហាត់សមាធិយកនៅកន្លែងហាត់ប្រាណជិតផ្ទះរបស់អ្នក ឬស្វែងរកគ្រូសមាធិដើម្បីជួយក្នុងការហាត់ចិត្ត  ដើម្បីបន្ថយអារម្មណ៍តានតឹងរបស់អ្នក។ ចូរចងចាំថាអតុល្យភាពផ្លូវចិត្តអាចប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងពីអាជីពរហូតដល់ទំនាក់ទំនងស្នេហារបស់អ្នក។

សត្វស្វាគឺជាបុគ្គលសកម្មហើយ មិនចាំបាច់ខិតខំធ្វើការខ្លាំងពេក ដើម្បីទទួលបានសុខភាពល្អនោះទេ។ ចូរបន្តធ្វើលំហាត់ប្រាណទៀងទាត់ ហើយព្យាយាមទទួលទានទឹកគ្រប់គ្រាន់។ ការរក្សារាងអាចជួយជៀសវាងជំងឺណាមួយដែលអាចកើតឡើងដោយសារការផ្លាស់ប្តូរលំនាំអាកាសធាតុពេញមួយឆ្នាំ។ ជំងឺផ្តាសាយអាចបណ្តាលឱ្យអ្នកមានការព្រួយបារម្ភ។ ផ្លែឈើ និងបន្លែផ្ទុកទៅដោយវីតាមីនសេ នឹងចាំបាច់សម្រាប់សុខភាពល្អ។

ទំនាក់ទំនង

ទេវតាឆ្នាំជូតនឹងផ្តល់នូវទស្សនវិស័យល្អសម្រាប់ទំនាក់ទំនងស្នេហា។ លក្ខណៈពិសេសក្នុងខ្លួនរបស់អ្នក នឹងបញ្ចេញពន្លឺអោយគូព្រេងរបស់អ្នកចាប់អារម្មណ៍។ បង្ហាញពីចរិតលក្ខណៈពិសេសរបស់អ្នក ដូចជាការរួសរាយរាក់ទាក់ ការលេងសើច និងភាពវៃឆ្លាត។ អ្នកនឹងទាក់ទាញគូជីវិតមកអោយចូលមកយ៉ាងឆាប់រហ័ស! អ្នកនៅលីវមិនមានបញ្ហាក្នុងការស្វែងរកស្នេហានៅឆ្នាំនេះទេ ព្រោះមនុស្សនឹងសម្គាល់ឃើញពីចរិតល្អរបស់អ្នក និងត្រូវបានទាក់ទាញដោយបុគ្គលិកលក្ខណៈរបស់អ្នក។

គូស្វាមី ភរិយា នឹងមានសុភមង្គលជាមួយគ្នាជាបន្តទៀត។ បន្ទាប់ពីមានសេចក្តីផ្អែមល្អែមឆ្នាំមុន ឆ្នាំនេះនឹងមានការថយចុះ ប៉ុន្តែដៃគូនឹងនៅតែបង្ហាញសេចក្តីស្រឡាញ់របស់គ្នាទៅវិញទៅមក។ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីឥទ្ធិពលខាងក្រៅលើអាពាហ៍ពិពាហ៍របស់អ្នកទេ។ ទំនាក់ទំនងរបស់អ្នកនឹងមានភាពរឹងមាំភាគច្រើនសម្រាប់ឆ្នាំនេះ។

របៀបរស់នៅ

នៅក្នុងឆ្នាំជូតនេះសត្វស្វានឹងប្រឈមមុខនឹងបញ្ហានៅក្នុងអាជីពរបស់ពួកគេ ប៉ុន្តែគេនឹងទទួលបានអត្ថប្រយោជន៍នៅក្នុងវិស័យផ្សេងទៀត។ ឆ្នាំនេះគឺជាឆ្នាំដែលអ្នកត្រូវគ្រប់គ្រងភាពភាពតានតឹង និងការប្រើជំនាញរបស់អ្នកដើម្បីទាញយកផលប្រយោជន៍អោយបានច្រើន។ ដើម្បីឆ្លងកាត់ផ្នែកមិនល្អនៃឆ្នាំនេះសូមផ្តោតលើការពង្រឹងសុខភាពផ្លូវចិត្តរបស់អ្នក។ ចូរគ្រប់គ្រងការឆាប់ខឹង និងភាពរឹងរូសរបស់អ្នក។ ប្រសិនបើអ្នកអាចធ្វើបានរឿងទាំងនេះ អ្នកនឹងអាចទទួលបានសេចក្តីរីករាយយ៉ាងខ្លាំងនៅឆ្នាំនេះ0។

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ