ជោគតារាសី ឆ្នាំចរ ប្រចាំឆ្នាំំ ២០២០

មុខរបររកស៊ី

សម្រាប់ឆ្នាំចរ ឆ្នាំជូតនាំមកនូវការលូតលាស់ និងការបង្កើតថ្មីឡើងវិញ។ ការបង្កើតសំណាងជំនួសឆ្នាំមុន ការខិតខំ និងការប្រឹងប្រែងបន្ថែមទៀតនឹងធ្វើអោយអ្នកសម្រេចផលបានយ៉ាងគាប់ចិត្ត។ ការបណ្តាក់ទុនរកស៊ី នឹងទទួលបានលទ្ធផលល្អនៅក្នុងឆ្នាំជូតធាតុដែកនេះ។ ទោះយ៉ាងណាក៏ដោយទោះបីជាមានឱកាសច្រើនសម្រាប់ការលូតលាស់ជឿនលឿនក៏ដោយចូរជ្រើសរើសឳកាសដោយឈ្លាសវៃ។

វាប្រហែលជាប្រសើរជាងក្នុងការបន្តការធ្វើការក្នុងការងារបច្ចុប្បន្នរបស់អ្នក។ ថ្លឹងថ្លែងពីផលប្រយោជន៍និងផលវិបាកមុនពេលឈានទៅមុខ។

ទោះបីភាពស្មោះត្រង់នៅកន្លែងធ្វើការនឹងត្រូវទទួលបានអត្ថប្រយោជន៍ក៏ដោយ ចូរប្រយ័ត្ននឹងហានិភ័យជាច្រើន។ កុំធ្វើការសម្រេចចិត្តក្នុងការងារអាជីវកម្មភ្លាមៗលឿនពេក។ ការបណ្តាក់ទុនដែលបានគ្រោងទុកយ៉ាងល្អិតល្អន់ នឹងផ្តល់ឱ្យអ្នកនូវផលចំណេញបន្តិចម្តងៗត្រលប់មកវិញ។ វាអាចជាការល្អប្រសើរក្នុងការបន្តការងារធ្វើរាល់ថ្ងៃរបស់អ្នកដើម្បីឱ្យលំហូរការងារកាន់តែប្រសើរ និងដើម្បីអោយវាជំរុញឱ្យអ្នកឈានដល់គោលដៅចុងក្រោយរបស់អ្នក។

Dog

ជាមួយនឹងទ្រព្យសម្បត្តិដែលអ្នកយកបាន ចំណង់ក្នុងការចំណាយនឹងនៅស្ថិតនៅចំពោះមុខ និងនៅចំកណ្តាលនៃការសម្រេចចិត្ត។ ចូរប្រយ័ត្នចំពោះរឿងនេះ ការសន្សំលុយសម្រាប់ពេលអនាគតពិតជាមានប្រយោជន៍ជាពិសេសដើម្បីជួយអ្នកក្នុងស្ថានភាពលំបាក ៗ នៅឆ្នាំក្រោយ។

ខែលាភសំណាង៖ កុម្ភៈ ឧសភា កក្កដា សីហា កញ្ញា និងវិច្ឆិកា។

ខែមិនល្អ: ខែ តុលា និងធ្នូ។

ការសិក្សា

សម្រាប់ឆ្នាំច ឆ្នាំនេះជាទូទៅនឹងមានលក្ខណៈវិជ្ជមានគ្រប់រឿងរ៉ាវទាំងអស់។ ភាពជោគជ័យកើតឡើងគ្រប់ទម្រង់ទាំងអស់ទោះបីការផ្តោតលើការអប់រំក៏ដោយ។ ការបន្តរការត្រួតពិនិត្យគោលដៅរបស់អ្នក គឺជាការចាំបាច់ហើយរឿងល្អៗនឹងមកស្របពេលជាមួយគ្នា។ ភាពស្មោះត្រង់និងការលះបង់ចំពោះការសិក្សារបស់អ្នកនឹងជំរុញអោយអ្នកទទួលបានផលល្អនាពេលអនាគត។ ឆ្នាំនេះគឺជាឆ្នាំរបស់អ្នកក្នុងការធ្វើឱ្យរឿងគ្រប់យ៉ាងមានភាពប្រសើរឡើង!

មិត្តភក្តិអាចផ្តល់ការលួងលោម និងជួយយកអាសារនៅពេលអ្នកត្រូវការ។ ពឹងផ្អែកលើជំនួយរបស់សម្លាញ់អ្នក ដើម្បីជួយក្នុងការសិក្សា ការប្រឡង និងការអភិវឌ្ឍ។ ការស្ថិតក្នុងក្រុមមនុស្សដែលមានគំនិតដូចគ្នាគឺជាការល្អបំផុតសម្រាប់ជោគជ័យក្នុងការសិក្សារ។

សុខភាព

ឆ្នាំជូតជាឆ្នាំដែលនាំមកនូវសំណាងល្អ រួមជាមួយសុខភាពល្អ។ របបអាហារត្រឹមត្រូវការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងស្ត្រេសនឹងធ្វើអោយឥរិយាបថរបស់អ្នកប្រសើរឡើង។ ទោះបីជាមានបញ្ហាមិនល្អចំពោះបញ្ហាសុខភាពយ៉ាងណាក៏ដោយ ក៏អ្នកមានឱកាសដ៏ល្អដើម្បីយកឈ្នះទាំងនោះផងដែរ។ សូមចាំថាឆ្នាំនេះគឺជាឆ្នាំនៃការធ្វើអនាម័យខ្លួនប្រាណ និងរក្សារសុខភាព ហើយវានឹងឆ្លុះបញ្ចាំងអោយឃើញពីសុខភាពរបស់អ្នក។

អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើដើម្បីសុខភាពរបស់អ្នកគឺ ត្រូវធ្វើខ្លួនអោយសកម្ម និងដឹងពីតម្រូវការរបស់អ្នក។ ការធ្វើការងារហួសកម្រិតគឺជាបុព្វហេតុ  ដែលធ្វើអោយសុខភាពកាន់តែយ៉ាប់យ៉ឺន។ ចូរធ្វើឱ្យមានតុល្យភាពលើគ្រប់វិស័យនៃជីវិត នឹងផ្តល់អត្ថប្រយោជន៍ដល់រាងកាយ និងចិត្តរបស់អ្នក។

សមាជិកគ្រួសាររបស់អ្នកប្រហែលជាកំពុងដោះស្រាយបញ្ហាសុខភាព។ ឆ្នាំចគួរតែត្រូវបានត្រៀមខ្លួនរៀបចំដើម្បីទទួលយករឿងរ៉ាវកើតឡើង និងទទួលខុសត្រូវចំពោះបញ្ហាគ្រួសារ។ ការជួយគ្រួសារគឺមានសារៈសំខាន់ជាពិសេសនៅពេលមានមនុស្សជាទីស្រឡាញ់ឈឺ។

ទំនាក់ទំនងស្នេហា

ទំនាក់ទំនងស្នេហា នឹងកើតឡើងយ៉ាងងាយចំពោះអ្នកកើតឆ្នាំច ដោយសារតែពួកគេមានភាពស្មោះត្រង់ និងសណ្តានចិត្តល្អ។ ចូរធ្វើការស្វែងរកមើលគូរ  កំណាន់របស់អ្នក ។ អ្នកមិនចាំបាច់រកមើលអ្នកណា ឆ្ងាយដើម្បីបង្កើតទំនាក់ទំនងថ្មីទេ ។ វាអាចស្ថិតនៅក្នុងក្រុមមិត្តភក្តិជិតស្និទ្ធរបស់អ្នក។ មិត្តម្នាក់អាចក្លាយជាគូស្នេហ៍របស់អ្នក។ ចំណងរវាងមិត្តភក្តិគឺតែងតែជាកន្លែងដ៏ល្អដើម្បីចាប់ផ្តើមនៅពេលស្វែងរកគូព្រេងរបស់អ្នក។ ស្នេហាដែលកើតឡើងដោយការឃើញគ្នាលើកដំបូងកើតឡើងក្នុងឆ្នាំថ្មីនេះដែរ។

អ្នកកើតឆ្នាំច ដែលបានរៀបការរួចហើយ នឹងទទួលបានបទពិសោធន៍ស្នេហាល្អូនកល្អឺនបន្តភាគច្រើនក្នុងឆ្នាំនេះ។ សុភមង្គល និងសន្តិភាព នឹងមានច្រើនដូចគ្នាដែរ។ អ្នកនឹងមានសុភមង្គលជាមួយ សេចក្តីស្រឡាញ់ស្ថិតស្ថេរ។

ទោះបីជាក្នុងឆ្នាំជូតនឹងនាំមកនូវភាពជោគជ័យដល់អ្នកកើតឆ្នាំចក៏ដោយ វាក៏នឹងមានពេលវេលាខ្វែងគំនិតគ្នាបន្តិចបន្តួចដែរ។ ដើម្បីចៀសវាងការស្ថានភាពមិនល្អ សូមមើលដៃគូរបស់អ្នកក្នុងរឿងល្អៗដែលគេបានធ្វើ។ ចូរចងចាំអំពើល្អរបស់ពួកគេនៅក្នុងចិត្តមុនពេលឈានជើងចូលដល់ការទាស់ទែងគ្នា។ ភាពមិនស្មោះត្រង់ និងការក្បត់គ្នាអាចជាមូលហេតុដែលធ្វើអោយមានការផ្លាស់ប្តូរ។ ចូរកត់សំគាល់ពីការផ្លាស់ប្តូរនៅក្នុងខ្លួនអ្នក និងដៃគូរបស់អ្នក។

ការរស់នៅ

ជាមួយឥទិ្ធពលរបស់ឆ្នាំជូតធាតុដែក ការផ្លាស់ប្តូរនឹងលេចចេញជារូបរាងឡើង។ ក្នុងឆ្នាំដែលមានរាសីត្រូវគ្នាបំផុត ឆ្នាំចអាចរំពឹងថានឹងទទួលបានការលើកទឹកចិត្តពីមិត្តភក្តិ។ រក្សាមិត្តភក្តិឱ្យជិតស្និទ្ធដើម្បីទទួលជោគជ័យ។ ការទំនាក់ទំនងក្នុងសង្គមអាចបង្ហាញពីការទទួលបានជោគជ័យនៅឆ្នាំក្រោយ។

ភាពរុងរឿងនឹងមានការកើនឡើងនៅក្នុងការខិតខំទាំងអស់ក្នុងអាជីព ទំនាក់ទំនងស្នេហា និងការរស់នៅ។ ការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមានដ៏សំខាន់បំផុត គឺការផ្តោតលើអាជីពរបស់អ្នក។ ជាមួយការលះបង់ត្រឹមត្រូវ អ្នកអាចធ្វើអោយអាជីពរបស់អ្នកមានភាពប្រសើរឡើងយ៉ាងខ្លាំង។ ទំនាក់ទំនងស្នេហា នឹងរីកដុះដាលហើយជីវិតរបស់អ្នក នឹងល្អក្នុងរយៈពេលយូរ។

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ